ព័ត៌មានជាតិ

ព័ត៌មានជាតិ

ក្រុមឈ្មួញឈើក្នុងខេត្ត មណ្ឌលគិរី កក្រើកឡើងវិញ!

មណ្ឌលគិរី: ចាប់ផ្ដើមកក្រើកឡើងវិញហើយ របរឈើឆ្លងដែនខុសច្បាស់ នៅក្នុងខេត្តមណ្ឌគីរី នេះបើតាមប្រភពពីពលរដ្ធ សង្កេតឃើញដែលបានឲ្យដឹងថា ថ្មីៗនេះ ក្រុមឈ្មួញ នៅតែដាក់ឲ្យកម្លាំង កម្មករជាច្រើន ដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ព្រៃ នីមួយៗ មានដូចជាដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងស្រុកកោះញែក រួមទាំង ចំណុចD.Aនិង ភូមិពូជ្រៃ តាមគោយន្តនិងម៉ូតូ ដើម្បីលាក់ទុកសិនរងចាំឧកាសបន្តដឹកជញ្ជូនតាមរថយន្ត ឆ្ពោះចូលទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិដាក់ដាំ ខេត្តមណ្ឌគីរី ដូចមុនដដែលបន្ទាប់ពីមានការបង្ក្រាប ដើម្បីយកស្នាដៃខ្លះមក។ ពលរដ្ឋ រិះគន់ នឹងដាក់ការសង្ស័យថាករណីនេះនៅតែជាការឃុបឃឹតគ្នា រវាងអាជ្ញាធរ មានសមត្ថកិច្ច គឺជាអ្នកបើកភ្លើងខៀវដដែល បានជាមិនហ៊ានបង្ក្រាបផ្តាច់សង្ខាក្រុមឈ្មួញបែបនោះ។នៅក្នុងភូមិសាស្ត្ររបស់លោកថង សាវុនចៅហ្វាយខេត្ត មណ្ឌលគិរីនិងលោក ឡោ សុខា ជាស្នងការនគរបាលខេត្តនិងលោកហែម បូណារ៉ែលមេប៉អឹមខេត្ត តើហេតុអីអស់លោកមិនបង្ក្រាបឈ្មួញដឹកឈើល្មើសច្បាប់ដូចហែរកឋិនបែបនេះ ទាំងស្រុងដល់ឬស្សគល់គឺដល់ទីតាំងកាប ជញ្ជូនស្តុកទុកទៅដើម្បីផ្តាចចរន្តដឹកជញ្ជូនរកសុីឈើខុសច្បាប់ ឬទុកជាឆ្នាំងបាយមែន?។ជាក់ស្តែង គឺចាប់ពីយប់ ថ្ងៃ ទី០៦ខែ កក្កដា ឆ្នាំ ២០២២ចាប់ផ្តើមនិងបន្តរហូតមកថ្ងៃ១១ ខែ០៦ ២០២២ក៏សកម្មភាព ដឹកជញ្ជូនឈើតាមរថយន្ត ឆ្ពោះចូលតាមច្រកទ្វារអន្តរជាតិ ដាក់ដាំ ជារៀងរាល់យប់ គ្មានរំខានដល់ អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចណាឡើយ រហូតដល់ថ្ងៃទី១៨ […]

ព័ត៌មានជាតិ

ឯកឧត្តមហ៊ុន ម៉ាណែតៈ អ្នកសារព័ត៌មានគឺជាអំណាចទី៤

ភ្នំពេញៈ នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អ្នកសារព័ត៌មានគឺជាអំណាចទី៤ នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តថា អ្នកសារព័ត៌មាន បានគឺជាកញ្ចក់ ឆ្លុះបញ្ចាំងតថភាពសង្គម និងរួចចំណែកក្នុងការអភិវឌ្ឍ តាមរយៈការបង្ហាញបញ្ហា ភ្លាមៗ ក្តៅៗ…។ សូមទស្សនាវីដេអូខាងក្រោមៈ

ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

បញ្ហាបូមខ្សាច់ និងដឹកខ្សាច់លក់ បង្ករផលប៉ះពាល់ដល់សារធារណៈ​នៅក្នុងទឹកដីខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ មិនទាន់ឃើញមានអាជ្ញាធរណា លូកដៃ

ភ្នំពេញៈ ដោយសារផលចំនេញខ្លាំងពីវិស័យ បូមខ្សាច់ និងដឹកខ្សាច់លក់ ក្នុងទឹកដីក្រុងដូនពេញ ខណ្ឌឬស្សីកែវ សង្កាត់ស្វាយប៉ាក់ ជាហេតុធ្វើអោយច្បាប់ផ្លូវសារធារណៈ អនុក្រឹត្យណែនាំរបស់រដ្ឋាភិបាល និងផលប៉ះពាល់ដល់សាធារណៈជាននៅតាមដងផ្លូវ មិនត្រូវបានយកមកអនុវត្តន៍ ឬអនុវត្តន៍ដូចវែកចក បើនិយាយឱ្យស្រួលស្តាប់ គឺ១ថ្ងៃកាត់ ​១ថ្ងៃកោរ ចាប់តាំងពីអភិបាលខណ្ឌថ្មី ឯក ឃុនដឿន ឡើងកាន់តំណែងមកម្លេះ។ ការពីពេលថ្មីៗនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្វាយប៉ាក់ ​ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានការព្រួយបារម្មណ៍ជាខ្លាំង ព្រោះអាជីវកម្មបូម និងដឹកខ្សាច់លក់ មិនបានគោរពតាមវិធាន ណែនាំរបស់សាលាក្រុង ដែរធ្វើអោយជ្រុះខ្សាច់ រាយប៉ាយ ហុយទ្រលោម នៅលើផ្លូវជាតិលេខ៥។ យោងតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងផ្នែក វិស័យរ៉ែ និងថាមពល ត្រង់ចំនុច១.ការផ្តល់អាជ្ញាបណ្ណធនធានរ៉ែ ចំនុចក៣ បាននិយាយថា​សម្រាប់ការបូមយកខ្សាច់ ដីល្បាប់ ឬគ្រួសតាមផ្លូវទឹក​ (ក្រឡាផ្ទៃមិនលើសពី ០១ហិកតាប្រើម៉ាស៊ីនបូមមិនលើសពី០២គ្រឿង ដែលមួយគ្រឿងៗ​មាន​កម្លាំង​ម៉ាស៊ីន​មិនលើសពី ៣០សេះ ទុយោក្បាលបូមមានអង្កត់ផ្ចិតមិនលើសពី១០០មីលីម៉ែត្រ និងដឹកជញ្ជូនមិនលើសពី០៥ម៉ែត្រគូប)។ (https://phnompenh.gov.kh/public-services/mining-and-energy/) ប៉ុន្តែនៅពេលដែរអាជីវកម្មដំណើរការជាក់ស្តែង បែរជា ឃើញមានរថយន្តដឹកសុទ្ធសឹងតែធំៗ ដឹករៀងរាល់ថ្ងៃទៅវិញ (អាចលើសពី១០ម៉ែត្រគូប) យូៗបានឃើញ រថយន្តដឹកខ្សាច់ខ្នាតត្រឹម៥ម៉ែត្រគូបម្តង។ […]

ព័ត៌មានជាតិ

«កុំយកអ្នកកាសែតធ្វើជាសត្រូវ អ្នកកាសែតនិងអ្នកនាំពាក្យ ប្រៀបដូចសន្លឹកប្រាក់តែមួយ»

ប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ៖ «កុំយកអ្នកកាសែតធ្វើជាសត្រូវ អ្នកកាសែតនិងអ្នកនាំពាក្យ ប្រៀបដូចសន្លឹកប្រាក់តែមួយ»៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ជាជនពិការប្រភេទ ក១ និងក២

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ជាជនពិការប្រភេទ ក១និងក២ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ដែលតែងតែលើកឡើងអំពីការគិតគូរយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឲ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើន រហូតដល់សព្វថ្ងៃ។ ឯកឧត្ដម បន្តថា អតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល គឺជាគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាង អង់អាចក្លាហាន បូជាសាច់ស្រស់ […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

មេបញ្ជាការ ​កងពលតូចថ្មើរជើរ​លេខ៥១ កោតសរ​សើរដល់នាយ -ពលទាហាន វរសេនាតូចថ្មើរជើ​ងលេខ​៥១៤ បានអនុវត្តន៍ភា​រកិច្ចជោគជ័យជាច្រើន​ក្នុងឆ្នាំ២០២​១

(បន្ទាយមានជ័យ)៖ក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុងពិធីប្រ​ជុំបូកស​រុបល​ទ្ធផលយោ​ធា​សន្តិ​សុខ​ឆ្នាំ២០​២១ និង​ទិស​ដៅបន្តឆ្នាំ​២០២២ របស់វរសេនាតូចថ្មើរ​ជើងលេខ៥១៤ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិថ្មដែក​កេះ ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កង​ពលតូចថ្មើរជើរលេខ៥១ បានថ្លែងការកោតសរសើរដល់កម្លាំង វរសេនាតូច​ថ្មើរជើង​លេ​ខ៥១៤ ដែលកន្លងម​កបានខិតខំ​ប្រឹង​ប្រែង សម្រេ​ចបានជោគ​ជ័យគ្រប់ភារ​កិច្ចដែលថ្នាក់​លើដាក់ជូន រួមមាន៖ការចុះជួយស​ង្គ្រោះប្រជាព​លរដ្ឋ ដែលជួប​គ្រោះ​មហន្តរាយពី​គ្រោះធម្មជា​តិ​ផ្សេង​ៗ រហូតមាន​ការស​រសើ​រមិ​នដា​ច់ពីមា​ត់ ពីសំ​ណាក់ប្រជាពលរដ្ឋ​រស់​នៅក្នុង​ភូមិសាស្ត្រ​ដែ​លខ្លួន​ទទួល​ខុសត្រូវ ។ទន្ទឹមហ្នឹងនេះ​ដែរអង្គភា​ពក៏​បានចូលរួម​ចំណែក​យ៉ាងសកម្មក្នុងយុទ្ធ​នាការចា​ក់វ៉ាក់​សាំង​ការពារជំងឺលូវីដ–១៩ តាមបទ​បញ្ជាថ្នា​ក់លើ ចាក់ជូនកងទ័​ព គ្រួសារកងទ័ព អតីយុទ្ធជន និង​ប្រជាព​លរដ្ឋក្នុង​ភូមិសាស្ត្រទ​ទួលបានលទ្ធផលគួជា​ទីមោទនៈ ។ ដោយ​ឈរលើផែន​ការ​ការងារ កសា​ងពង្រឹងអង្គភាព​រឹងមាំ លើគ្រប់វិស័យ របស់កងពលតូចថ្មល​រជើងលេ​​ខ៥១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានសំ​ណូ​មពរដល់​មេបញ្ជាការ មេបញ្ជាររង​ នាយ –ពលទា​ហាន វរសេនា​តូចថ្មើរជើង​លេខ៥១៤ សម្រាប់ទិ​ស​ដៅបន្តឆ្នាំ២​០២២ បន្តធា​នា​បានគ្រប់​ភារ​កិច្ចដែល​ថ្នា​ក់លើប្រគល់​ជូន ជា​ពិសេស​លើកា​រងារហ្វឹកហ្វឺន ប្រមូ​លផ្តុំគ្រប់​គ្រង​កម្លាំង ជំរុញកា​រងារ​បង្កប​ង្កើនផល ចិញ្ចឹម​សត្វ ធានា​ជីវភា​ពកងទ័ព មានផ្ទះ​បាយ​រួម មានម្ហូបអាហា​រហូបគ្រប់គ្រាន់ ត្រៀម​កម្លាំង​ជាប់​ជាប្រចាំតា​មបទបញ្ជា និង​ចុះប្រតិបត្តិការជួយ​សង្រ្គោះប្រជា​ពលរដ្ឋ រងគ្រោះដោ​យធម្មជា​តិ គ្រោះទឹ​កជំនន់ ខ្យល់កន្រ្តាក់ […]

ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្ត្រី គ​ន់ គីម អញ្ជើញសំណេះសំ​ណាលជាមួ​យសមាជិក សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​កំ​ពង់ចាម

(កំពង់ចាម)៖ឯកឧត្តម នាយឧត្តមសេ​នីយ៍ គន់​ គីម ទេសរដ្ឋមន្ត្រីទ​ទួលបន្ទុក​បេស​កកម្មពិសេស –អនុ​ប្រធា​នទី១ និងជាអគ្គលេ​​ខាធិកា​រសមា​គមអតីតយុទ្ធជន​កម្ពុជា ឯក​ឧត្តម អ៊ុន ចាន់ដា ប្រធា​នកិត្តិ​យ​សសាខាស​មា​គមអតី​តយុទ្ធជនកម្ពុជា និង​ជាអភិបាល​នៃគ​ណៈអភិបា​លខេត្តកំព​ង់ចាម រួម​ជាមួយ​សមា​ជិក សមា​គ​មអតីតយុទ្ធជនក្នុ​ងខេត្តកំ​ពង់ចាម​ប្រមាណជាង២៥០នា​ក់ អញ្ជើញ​សំណេះ​សំ​ណាល​ជា​មួយ​សមា​ជិកសមាគ​ម​អតីតយុទ្ធជ​នកម្ពុជាខេត្ត នារ​សៀល​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២​។ មានមតិស្វាគមន៍ ឯកឧត្តម អ៊ុន ចាន់ដា ជួសមុខឱ្យបងប្អូនអតីតយុទ្ធជនទូទាំងខេត្ត បានស​ម្តែងការ​ដឹងគុណ​យ៉ាងជ្រាលជ្រៅចំពោះ​សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេច​អគ្គមហាសេ​នាប​តីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និ​ងជាប្រធានស​មាគម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកា​លសម្តេចទាំងទ្វេ តែងតែ​យកចិត្ត​ទុកដាក់អំពីសុខទុក្ខរ​បស់បងប្អូនអតីតយុទ្ធជន និង​គ្រួសារ ជាពិសេ​សបាននាំយ​កវ៉ាក់សាំងបង្ការជំងឺកូវី១៩ មក​ចាក់ជូនពួកគាត់ ទាំងដូសមូលដ្ឋាន និង​ដុះជំរុញរហូត​ការពារបា​នពីជំងឺ​ដ៏មហាប្រល័យ នឹងបានរ​ស់នៅជួបជុំក្រុម​គ្រួសារយ៉ាង​មានសុភ​មង្គល ក្រោមម្លប់សុខសន្តិភាពសម័យតេជោ សែន។ ថ្លែងទៅ​កាន់ប​ងប្អូនអតី​តយុទ្ធជន ក្នុងអង្គពិ​ធីដ៏ឱឡារឹក​នោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បាន​ពាំ​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខរប​ស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន នៅក្នុងខេត្តកំ​ពង់ចាម​ទាំងមូល។ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានស្នើដល់មូលដ្ឋានត្រូវថែទាំ និងយកចិត្តទុកដាក់​សុខ​ទុក្ខជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ព្រោះពួកគាត់បានចូលរួមពលី […]

ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ

កំហុ​ស​ដែលបណ្តាល​​ ឱ្យនា​យ​ករដ្ឋមន្រ្តីModi ធ្លាក់​ទៅ​​លើC​ovid-19

អន្តរជាតិៈ  វិធីនៃការឆ្លើយតបទៅនឹងរោគរាតត្បាត និងការធ្វើឯកជនភាវូបនីយកម្ម នៃមន្ទីរពេទ្យគឺជាមូលហេតុមួយ ដែលរដ្ឋបាលModiបានធ្លាក់ចុះមុនពេលCovid។

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះ និងកីឡា ព័ត៌មានសុខភាព និងសម្រស់

ក្រសួងវប្បធម៌ប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍គួរឲ្យបារម្ភ ក្រសួងវប្បធម៌

ព័ត៌មានជាតិ

សារសម្ដេចហ៊ុន សែន វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ នឹ​ងមកដល់កម្ពុជានៅ​ថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២១

ភ្នំពេញៈ ក្នុងសារសំឡេងនាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថាក្នុងពេលខាងមុខនេះ បើគ្មានការផ្លាស់ប្ដូរទេវ៉ាក់សាំងស៊ីណូវ៉ាក់ដែលប្រភេទវ៉ាក់សាំងមិនកំណត់អាយុមនុស្សសម្រាប់ការចាក់នេះនឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ តាមការជូនដំណឹងពីភាគីមិត្តចិនដែលកម្ពុជាបានទិញ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លាន៥សែនដូស ហើយក្រៅពីនោះក៏យើងនៅសល់ជំនួយរបស់មិត្តចិនសម្រាប់វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថានឹងបានទទួលនៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។ សម្ដេចតេជោមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតមកដល់ពេលនេះមានរយៈពេលមួយខែហើយគឺមិនទាន់បានស្រាកស្រាន្តនៅឡើយទេ។ពិតមែនតែយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ។ប៉ុន្តែសម្រាប់រាជធានីភ្នំពេញនិងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងនៅញាំញីនូវឡើយក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង ក៏មានស្ថានភាពកំពុងតែស្ថិតនៅក្នុងស្ថានការណ៍នៃការទប់ទល់។ សម្ដេចបន្តថា រយៈពេលមួយខែកន្លងទៅនេះគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានរហូតទៅដល់ជាង១០០០នាក់ ដែលវាច្រើនជាងពីរដងនៃចំនួនអ្នកឆ្លងក្នុងឆ្នាំ២០២០និងដើមឆ្នាំ២០២១។ សម្តេចថ្លែងថាជំងឺរាតត្បាតនេះ កំពុងបន្តគំរាមកំហែងនៅទីក្រុងភ្នំពេញនិងផ្នែកខ្លះ របស់ខេត្តកណ្ដាលដែលទាមទារឱ្យយើង មានការយកចិត្តទុកដាក់ បន្តទៀតទៅលើការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩តាមរយៈនូវវិធានការដែលបានដាក់ចេញរួចមកហើយ ដែលបងប្អូនជនរួមជាតិបានដឹងទាក់ទិននឹង៣កុំនិង៣ការពារ។ ពាក់ព័ន្ធនឹងបញ្ហាវ៉ាក់សាំង សម្ដេចហ៊ុនសែនមានប្រសាសន៍ថាយើងបានចាប់ផ្ដើចាក់វ៉ាក់សាំងដំណាក់កាលទីមួយ គឺតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺចាក់ស៊ីណូហ្វាមហើយបន្ទាប់មកនៅថ្ងៃទី០៤ខែមីនាយើងក៏ចាប់ផ្ដើមនៅការចាក់បន្តទៀត នូវ៉ាក់សាំង Astra Zeneca។ ឥឡូវនេះសរុបទាំងផ្នែកកងទ័ព និងផ្នែកស៊ីវិលយើងចាក់បានជាង ៣០ម៉ឺននាក់ដែលក្នុងនោះ ក្រសួងសុខាភិបាលចាក់វ៉ាក់សាំង បានជាង១៩ម៉ឺននាក់ដោយវ៉ាក់សាំងទាំង២ប្រភេទនិងកងទ័ពចាក់បានចំនួនជាង១០ម៉ឺននាក់។សម្ដេចបញ្ជាក់ថាយើងមិនមែនមាន កងទ័ពត្រឹមតែចំនួនជាង១០ម៉ឺននាក់នោះទេ។ប៉ុន្តែដោយសារក្រុមគ្រូពេទ្យមិនបានអនុញ្ញាតឱ្យមនុស្សមួយចំនួនចាក់ ដូច្នេះចំនួននេះគឺឃើថាស្ថិតនៅក្នុងកម្រិតមួយមានល្បឿនលឿនតែមិនទាន់អស់ចំនួនកងទ័ព និងនគរបាល ដែលត្រូវចាក់។ «សម្រាប់វ៉ាក់សាំង Astra Zeneca វិញ ខ្ញុំសូមគូសបញ្ជាក់អំពីអាទិភាព […]

ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ

កំហុ​ស​ដែលបណ្តាល​​ ឱ្យនា​យ​ករដ្ឋមន្រ្តីModi ធ្លាក់​ទៅ​​លើC​ovid-19

អន្តរជាតិៈ  វិធីនៃការឆ្លើយតបទៅនឹងរោគរាតត្បាត និងការធ្វើឯកជនភាវូបនីយកម្ម នៃមន្ទីរពេទ្យគឺជាមូលហេតុមួយ ដែលរដ្ឋបាលModiបានធ្លាក់ចុះមុនពេលCovid។

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន

សម្តេច ហេង សំរិន

សម្តេចក្រឡាហោម ស ខេង

ឯកឧត្តម ហ៊ុន ម៉ាណែត

ប្រកាសអនុញ្ញាត

Translate »