ព័ត៌មានជាតិ

ក្រុមឈ្មួញឈើក្នុងខេត្ត មណ្ឌលគិរី កក្រើកឡើងវិញ!

មណ្ឌលគិរី: ចាប់ផ្ដើមកក្រើកឡើងវិញហើយ របរឈើឆ្លងដែនខុសច្បាស់ នៅក្នុងខេត្តមណ្ឌគីរី នេះបើតាមប្រភពពីពលរដ្ធ សង្កេតឃើញដែលបានឲ្យដឹងថា ថ្មីៗនេះ ក្រុមឈ្មួញ នៅតែដាក់ឲ្យកម្លាំង កម្មករជាច្រើន ដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ព្រៃ នីមួយៗ មានដូចជាដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងស្រុកកោះញែក រួមទាំង ចំណុចD.Aនិង ភូមិពូជ្រៃ តាមគោយន្តនិងម៉ូតូ ដើម្បីលាក់ទុកសិនរងចាំឧកាសបន្តដឹកជញ្ជូនតាមរថយន្ត ឆ្ពោះចូលទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិដាក់ដាំ ខេត្តមណ្ឌគីរី ដូចមុនដដែលបន្ទាប់ពីមានការបង្ក្រាប ដើម្បីយកស្នាដៃខ្លះមក។

ពលរដ្ឋ រិះគន់ នឹងដាក់ការសង្ស័យថាករណីនេះនៅតែជាការឃុបឃឹតគ្នា រវាងអាជ្ញាធរ មានសមត្ថកិច្ច គឺជាអ្នកបើកភ្លើងខៀវដដែល បានជាមិនហ៊ានបង្ក្រាបផ្តាច់សង្ខាក្រុមឈ្មួញបែបនោះ។នៅក្នុងភូមិសាស្ត្ររបស់លោកថង សាវុនចៅហ្វាយខេត្ត មណ្ឌលគិរីនិងលោក ឡោ សុខា ជាស្នងការនគរបាលខេត្តនិងលោកហែម បូណារ៉ែលមេប៉អឹមខេត្ត តើហេតុអីអស់លោកមិនបង្ក្រាបឈ្មួញដឹកឈើល្មើសច្បាប់ដូចហែរកឋិនបែបនេះ ទាំងស្រុងដល់ឬស្សគល់គឺដល់ទីតាំងកាប ជញ្ជូនស្តុកទុកទៅដើម្បីផ្តាចចរន្តដឹកជញ្ជូនរកសុីឈើខុសច្បាប់ ឬទុកជាឆ្នាំងបាយមែន?។ជាក់ស្តែង គឺចាប់ពីយប់ ថ្ងៃ ទី០៦ខែ កក្កដា ឆ្នាំ ២០២២ចាប់ផ្តើមនិងបន្តរហូតមកថ្ងៃ១១ ខែ០៦ ២០២២ក៏សកម្មភាព ដឹកជញ្ជូនឈើតាមរថយន្ត ឆ្ពោះចូលតាមច្រកទ្វារអន្តរជាតិ ដាក់ដាំ ជារៀងរាល់យប់ គ្មានរំខានដល់ អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចណាឡើយ រហូតដល់ថ្ងៃទី១៨ ខែ០៧ឆ្នាំ២០២២ ប្រភពបញ្ជាក់ថាមានកងរាជអាវិធហត្ថចុះបង្ក្រាបតាមបែបបង្អើលដើម្បីមានរបាយការណ៍ទៅថ្នាក់លើ?។ប្រជាពលរដ្ឋបានសុំដោយទទូចដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកនាយឧត្តមសេនីយ៍ សៅ សុខាទទួល បន្ទុក បង្ក្រាបបង្ការរាល់បទល្មើស បញ្ចេញមេត្តាប្រើកំដាប់ដៃចាប់មន្រ្តីគ្រាប់ល្ពៅមួយចំនួន ដែលហ៊ានឃុបឃិតគ្នា ធ្វើអ្វីៗ ស្រេចតែអំពើចិត្ត ឆាប់ៗនេះកុំខាន បើមិនដូច្នេះគួរគឹតដូរឈ្មោះពីខេតមតមណ្ឌលគិរី ទៅជាខេត្តមណ្ឌលរហោឋានវិញអោយហើយទៅ។

លោកថង សាវុនអភិបាលខេត្តមណ្ឌលគិរីមិនប្លុកតេឡេក្រាមនិងមិនលើកទូសព្ទ័ដើម្បីអត្ថាធិប្បាយណែនាំបានទេ។ឯលោកឡោ សុខាស្នងការនគរបាលខេត្តនិងលោកហែមបូណារ៉ែលមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីមិនអាចទាក់ទងសុំបកស្រាយពន្យល់បានទេពីព្រឹកមិញនេះ។

Leave a Reply

Your email address will not be published. Required fields are marked *